ខ្មែរយើងមានទម្លាប់ជួយគ្នាតាំងដើមមកហើយ លោកឧកញ៉ា​ លី សុភក្ក័​ ផ្ដល់ជាថវិកា ( ៤លានរៀល ) ជូនសមត្ថកិច្ចម្នាក់ដែលរងគ្រោះដោយត្រូវភ្លើងឆាបឆេះរលាកពេញខ្លួន កាលពីព្រឹកមិញ តាមរយៈ TVFB
ព័ត៌មាន
66

ខេត្តសៀមរាប ៖ ក្រោយលោក សុវណ្ណ រិទ្ធី បានប្រកាសស្វែងរកសប្បុរសធម៌ ជួយដល់បងប្រុសឈ្មោះ ហួត មុនីពិសាខ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប ដែលបានរងរបួសធ្ងន់ធ្ងរ រលាកភ្លើងពេញខ្លួន ពេលចូលរួមប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍អគ្គិភ័យ ដែលបានឆាបឆេះក្នុងទីតាំងបញ្ជូលហ្គាសរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីម៉ោងជាង១រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។

ដោយឃើញភាពក្លាហាននិងអ្វីដែលសមត្ថកិច្ចចុះទៅធ្វើការអន្តរាគមន៍នោះត្រូវជួបរងគ្រោះដោយត្រូវភ្លើងរលាកពេញខ្លួនពេលដែលតួហ្គាសកើតឡើង លោកឧកញ៉ា លី សុភក្ក័​ បានផ្ដល់ជាថវិកា ( ៤លានរៀល ) តាម រយៈលោកសុវណ្ណរិទ្ធីដើម្បីយកទៅប្រគល់ជូនក្រុមគ្រួសាររបស់បងប្រុសដែលគាត់ជាសមត្ថកិច្ចដែលបានរងគ្រោះដោយត្រូវភ្លើងឆាបឆេះរលាកពេញខ្លួនប្រាណ តំណាងឲ្យក្រុមការងារ TVFB សូមអរគុណដល់លោកឧកញ៉ា ក៏ដូចជា ក្រុមគ្រួសាររបស់លោក ជូនពរឱ្យសុខភាពល្អសំណាងល្អគ្រប់ភារកិច្ចសូមអរគុណ ៕