នេះបានគេថា ខ្មែរជួយខ្មែរ អរគុណសម្រាប់ទឹកចិត្តដ៏ថ្លៃរបស់បងប្អូនក្នុងការផ្ដល់ជាថវិកាជួយដល់បងប្រុសសមត្ថកិច្ចម្នាក់ ដែលត្រូវភ្លើងឆាបឆេះរលាករងរបួសធ្ងន់ក្នុងខេត្តសៀមរាប
ព័ត៌មាន
3.68K

ខេត្តសៀមរាប៖ ក្រោយលោក សុវណ្ណ រិទ្ធី បានប្រកាសស្វែងរកសប្បុរសធម៌ ជួយដល់បងប្រុសឈ្មោះ ហួត មុនីពិសាខ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប ដែលបានរងរបួសធ្ងន់ធ្ងរ រលាកភ្លើងពេញខ្លួន ពេលចូលរួមប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍អគ្គិភ័យ ដែលបានឆាបឆេះក្នុងទីតាំងបញ្ជូលហ្គាសរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីម៉ោងជាង១រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រួចមក ដោយក្តីអាណិតអាសូរ បងស្រី ភរិយា​លោក​ ហ៊ុន​ គឹមជាតិ​ ចំនួន​ (១០០ដុល្លារ) បងស្រី​ ទីណា​ ប៊ីយូធី​ឃែ​ ចំនួន​ (១០០ដុល្លារ) កញ្ញា​ ដាវ​ ដេគ័រ​ ចំនួន​ (៣លានរៀល​) បងស្រី​ និសា​ ចំនួន​ (២០០ដុល្លារ) កញ្ញា​ ឈាង​ ស្រីពេជ្រ​ ចំនួន​ (៥០ដុល្លារ) បងប្រុស លឹម​ មុន្នីរិទ្ធ ២០ ម៉ឺនរៀល លោក សឹក សិលា ២០ ម៉ឺនរៀល តំណាងឲ្យក្រុមការងារ TVFB សូមអរគុណដល់បងប្អូនមហាគ្រួសារខ្មែរនិងសប្បុរសជនទាំងអស់ជូនពរឱ្យសុខភាពល្អសំណាងល្អ គ្រប់ភារកិច្ចអរគុណសម្រាប់បងប្អូន ក្នុងការចូលរួមចែករំលែក ជួយដល់អ្នកដែលជួបបញ្ហាទីទ័លលំបាក ជាច្រើននៅក្នុងសង្គមរបស់យើងកន្លងមក ៕