សែនអាសូរ្យណាស់លោកអើយ!!! ស្ត្រីមានផ្ទៃពោះ៨ខែ​ ដេីរមកលោតទឹកទន្លេបញ្ចប់ជីវិតចោលកូនតូច២នាក់ ក្រោយពីមានវិបត្តិច្រេីនមុខដោះស្រាយមិនចេញ​ រីឯប្តីបែរមកសុំចែកផ្លូវ​ថែមទៀត
ព័ត៌មាន
3.41K

ភ្នំពេញ​៖​ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់​ ដេីរមកលោតទឹកទន្លេនៅក្បែរនិងព្រះអង្គដង្កេីរ​ ដេីម្បីបញ្ចប់ជីវិត​ ក្រោយពីមានទុក្ខជាន់ទុក្ខ​ ដោះស្រាយមិនចេញ​ ព្រោះតែមានជាប់បំណុលគ្រប់កន្លែង​ តែសំណាងល្អត្រូវប្រជាពលរដ្ឋនិងអាជ្ញាធរ​ ប្រទះឃេីញទាន់ស្ទុះទៅជួយសង្គ្រោះស្រង់ចេញពីក្នុងទឹកទាន់ពេលវេលា​វិញ​ ។ ហេតុការណ៍​ភ្ញាក់ផ្អេីលនេះបានកេីតឡេីងនៅវេលាម៉ោង​ ៨និង៤០នាទីយប់ថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ​២០១៩​ ស្ថិតនៅចំណុចក្បែរនិងព្រះអង្គដង្កេីរ​ ក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ ។

ស្ត្រីខាងលេីមានឈ្មោះ​ សោម​ ស៊ីហួ​ អាយុ៣៤​ឆ្នាំ​ ស្នាក់នៅផ្ទះសំណាក់មួយកន្លែង​ និងមានកូនចំនួន២នាក់ក្នុងបន្ទុក​ រួមនិងនៅក្នុងពោះចំនួន៨ខែ​ ។

ក្រោយពីមានការភ្ញាក់ផ្អេីលនិងមានការជួយសង្គ្រោះពីសំណាក់ប្រជាពលរដ្ឋរួមនិងអាជ្ញាធរផងនោះ​ ស្ត្រីមានវិបត្តិផ្លូវចិត្តខាងលេី​ ត្រូវបានអាជ្ញាធរសាកសួរនាំ​ និងដឹកយកមកកាន់ប៉ុស្តិ៍នគរបាលជ័យជំនះ​ ដេីម្បីសាកសួររកសាច់ញាតិ​ និងបញ្ហាដែលបណ្តាលអោយគាត់មកបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួនបែបនេះ​ ។

ជ្រាបច្បាស់ពីរឿងនេះ​ សូ​មទស្សនាវីដេអូ​ សម្ភាសន៍​របស់លោក​ សុវណ្ណ​ រឹទ្ធី​ ៕