ពិតជាគំរូមែន អ្នកនាងពេជ្រសោភាកំពូលតារាចម្រៀងដ៏ល្បី ផ្ដល់ថវិការ ១ពាន់ដុល្លា ជូនដល់បងសមត្ថកិច្ចដែលត្រូវភ្លើងរលាកពេញខ្លួនពេលចុះ អន្តរាគមន៍ក្នុងហេតុការណ៍ផ្ទុះហ្គាស កាលពីព្រឹកមិញ
ព័ត៌មាន
1.97K

ខេត្តសៀមរាប ៖ ការជួយគ្នាទៅវិញទៅមកពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងសង្គមជាតិរបស់យើង

ដោយក្តីអាណិតអាសូរនិងឃើញភាពក្លាហានរបស់បងប្រុសដែលជាសមត្ថកិច្ចប្រចាំខេត្តសៀមរាបម្នាក់បានចុះជួយអន្តរាគមន៍ក្នុងហេតុការណ៍ទោះផ្ទះក៏ត្រូវភ្លើងឆាបឆេះបណ្ដាលឲ្យរងរបួសរលាកពេញខ្លួនតែម្ដង

ដោយឃើញបែបនេះហើយ អ្នកនាងពេជ្រសោភា ដែលជាតារាចំរៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជាថវិកា មួយពាន់ដុល្លារ តាមរយ:ក្រុមការងារ TVFB ដើម្បីយកទៅជូនបងប្រុសដែលជា សមត្ថកិច្ចប្រចាំខេត្តសៀមរាប ដែលត្រូវភ្លើងឆាបឆេះបណ្ដាលឲ្យរងរបួសរលាកពេញខ្លួន ទុកសម្រាប់ព្យាបាល ។

នេះជាទឹកចិត្តដល់ល្អសម្រាប់ការជួយគ្នាក្នុងពេលដែលមានគ្រោះអាសន្នកើតឡើងយ៉ាងណាយើងតំណាងឲ្យក្រុមការងារ TVFB សូមអរគុណដល់អ្នកនាងនិងសប្បុរជនជាច្រើនទៀតផងដែរ ៕