ទឹកចិត្តមិនអាចកាត់ថ្លៃបាន ពិតជាខ្មែរជួយខ្មែរ លោកឧកញ៉ា​ ទៀ​ វិចិត្រ​ ផ្ដល់ជាថវិកា (៤លានរៀល) ជូនបងប្រុសសមត្ថកិច្ចម្នាក់ដែលរងគ្រោះដោយត្រូវភ្លើងឆាបឆេះរលាកពេញខ្លួន តាមរយៈ លោកសុវណ្ណរិទ្ធី
ព័ត៌មាន
1.64K

ខេត្ត សៀមរាប៖ ក្រោយលោក សុវណ្ណ រិទ្ធី បានប្រកាសស្វែងរកសប្បុរសធម៌ ជួយដល់បងប្រុសឈ្មោះ ហួត មុនីពិសាខ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប ដែលបានរងរបួសធ្ងន់ធ្ងរ រលាកភ្លើងពេញខ្លួន ពេលចូលរួមប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍អគ្គិភ័យ ដែលបានឆាបឆេះក្នុងទីតាំងបញ្ជូលហ្គាសរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីម៉ោងជាង១រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រួចមក ដោយក្តីអាណិតអាសូរ លោកឧកញ៉ា​ ទៀ​ វិចិត្រ​ ចំនួន​ (៤លានរៀល)​ តាមរយៈលោកសុវណ្ណរិទ្ធីដើម្បីយកទៅប្រគល់ជូនក្រុមគ្រួសាររបស់បងប្រុសដែលគាត់ជាសមត្ថកិច្ចដែលបានរងគ្រោះដោយត្រូវភ្លើងឆាបឆេះរលាកពេញខ្លួនប្រាណ តំណាងឲ្យក្រុមការងារ TVFB សូមអរគុណដល់លោកឧកញ៉ានិងក្រុមគ្រួសាររបស់លោក ជូនពរឱ្យសុខភាពល្អសំណាងល្អគ្រប់ភារកិច្ចអរគុណសម្រាប់លោកឧកញ៉ាដែលតែងតែចូលរួមចែករំលែក ជួយដល់អ្នកដែលជួបបញ្ហាទីទ័លលំបាក ជាច្រើននៅក្នុងសង្គមរបស់យើងកន្លងមក ៕