ដោយក្តីអាណិតអាសូរនគរបាលដែលរបួសធ្ងន់ក្នុងករណីអគ្គិភ័យ បងស្រី ណាណា នួនណានីត ឧបត្ថម្ភ៦០ម៉ឺនរៀល, លោកឧត្តមសេនីយ៍ទោ ម៉ុក សុខេមរិទ្ធ ២លានរៀល, បងស្រី ចំរើន ច័ន្ទលីដា ជួយចេញជាសាហ៊ុយនិងឧបត្ថម្ភ១លានរៀលដល់TVFB និងបងស្រី Lee Mei ៤០ម៉ឺនរៀលតាមរយៈTVFB
ព័ត៌មាន
2.39K

សៀមរាប៖ ក្រោយលោក សុវណ្ណ រិទ្ធី បានប្រកាសស្វែងរកសប្បុរសធម៌ ជួយដល់បងប្រុសឈ្មោះ ហួត មុនីពិសាខ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប ដែលបានរងរបួសធ្ងន់ធ្ងរ រលាកភ្លើងពេញខ្លួន ពេលចូលរួមប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍អគ្គិភ័យ ដែលបានឆាបឆេះក្នុងទីតាំងបញ្ជូលហ្គាសរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីម៉ោងជាង១រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រួចមក ដោយក្តីអាណិតអាសូរ បងស្រី ណាណា នួនណានីត ម្ចាស់សាប៊ូសារ៉ាន់ បានឧបត្ថម្ភថវិកា ចំនួន ៦០ម៉ឺនរៀល , លោកឧត្តមសេនីយ៍ទោ ម៉ុក សុខេមរិទ្ធ បានឧបត្ថម្ភចំនួន ២លានរៀល , បងស្រី ចំរើន ច័ន្ទលីដា ជួយចេញជាសាហ៊ុយសម្រាប់ក្រុមការងារTVFBចេញដំណើរទៅខេត្តសៀមរាបសម្រាប់នាំយកថវិកាសម្បុរសធម៌ជូនបងប្រុស និងឧបត្ថម្ភថវិការចំនួន១លានរៀលដល់ក្រុមការងារTVFB , បងស្រី Lee Mei ម្ចាស់ផ្សារទំនើបស៊ុបភើម៉ាត ឧបត្ថម្ភចំនួន៤០ម៉ឺនរៀលផងដែរ តាមរយៈTVFB នឹងយកទៅប្រគល់ជូនដល់ដៃគ្រួសារសាច់ញាតិរបស់គាត់។ 

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ បើតាម លោក សុវណ្ណ រិទ្ធី ដែលបានតេទូរសព្ទទៅសម្ភាសន៍ផ្ទាល់ជាមួយសាច់ញាតិជនរងគ្រោះដែលជាមន្ត្រីនគរបាលខាងលើ បានបញ្ជាក់ថា ពេលនេះជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសថៃហើយ ដើម្បីព្យាបាលបន្ត បើបងប្អូនចង់ជួយដល់បងប្រុសខាងលើ អាចទាក់ទងបានតាមរយៈលេខទូរសព្ទសាច់ញាតិរបស់បងប្រុស 069 7777 67 / 077 987 819 / 011 444 009 និងគណនីABA: 000 380 518 Suon Dararith