ពេលនេះមន្ត្រីនគរបាល ដែលរបួសធ្ងន់រលាកពេញខ្លួនពេលសង្គ្រោះករណីអគ្គិភ័យក្នុងក្រុងសៀមរាប ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសថៃហើយ , សូមសប្បុរសជនមេត្តាជួយគាត់ផង (មានវីដេអូស្តែងៗ)
ព័ត៌មាន
3.73K

សៀមរាប៖ ពេលនេះមហាជនជាច្រើននៅក្នុងបណ្តាញសង្គម កំពុងតែមានការអាណិតអាសូរយ៉ាងខ្លាំងទៅលើ មន្ត្រីនគរបាលម្នាក់ ដែលបានរងរបួសធ្ងន់ធ្ងរ រលាកភ្លើងពេញខ្លួន ពេលចូលរួមប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍អគ្គិភ័យ ដែលបានឆាបឆេះក្នុងទីតាំងបញ្ជូលហ្គាសរថយន្តមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីម៉ោងជាង១រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

ក្នុងនោះ ចំពោះមូលហេតុនៃការឆាបឆេះនេះគឺបណ្តាលមកពីការផ្ទុះធុងហ្គាស ហើយជនរងគ្រោះដែលរបួសធ្ងន់នេះ មានឈ្មោះ ហួត មុនីពិសាខ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប។

រហូតមកទល់ពេលនេះ បើតាម លោក សុវណ្ណ រិទ្ធី ដែលបានតេទូរសព្ទទៅសម្ភាសន៍ផ្ទាល់ជាមួយសាច់ញាតិជនរងគ្រោះដែលជាមន្ត្រីនគរបាលខាងលើ បានបញ្ជាក់ថា ពេលនេះជនរងគ្រោះដែលរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យហើយនៅប្រទេសថៃ ដើម្បីព្យាបាលបន្ត សង្ឃឹមថាបងប្រុស អាចឆ្លងផុតគ្រោះថ្នាក់ដល់អាយុជីវិតនេះផងចុះ ហើយបើបងប្អូនចង់ជួយដល់បងប្រុសខាងលើ អាចទាក់ទងបានតាមរយៈលេខទូរសព្ទសាច់ញាតិរបស់បងប្រុស 069 7777 67 / 077 987 819 / 011 444 009 និងគណនីABA: 000 380 518 Suon Dararith