(ព័ត៌មានបន្ថែម) ផ្ទុះហ្គាសរថយន្ត ឆាបឆេះយ៉ាងខ្លាំងក្នុងក្រុងសៀមរាប បណ្តាលឲ្យជនបរទេស២នាក់ កំពុងជិះម៉ូតូតាមដងផ្លូវរងរបួស (មានវិដេអូ)
ព័ត៌មាន
1.97K

សៀមរាប៖ (ព័ត៌មានបន្ថែម) អគ្គិភ័យមួយ បានឆាបឆេះទីតាំងបញ្ចូលហ្គាសរថយន្តមួយកន្លែង យ៉ាងសន្ធោសន្ធៅ ក្រោយមានសំឡេងផ្ទុះយ៉ាងខ្លាំង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោងប្រមាណ១ និង៤០នាទី រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមប្រភពព័ត៌មានបានឲ្យុដឹងថា ដំបូងឡើយមានរថយន្ត១គ្រឿង បានចូលទៅដាក់ហ្គាសនៅទីនោះ ស្រាប់តែមួយសន្ទុះ ក៏ឮសូរផ្ទុះលាន់យ៉ាងខ្លាំង បង្កជាអណ្តាតភ្លើងឡើងលើអាកាស ខ្ទាតបែកកញ្ចក់ខ្ទេចនៅក្នុងផ្ទះ ផ្អើលពលរដ្ឋនាំគ្នាទាញទុយោបាញ់ទឹកពន្លត់ តែមិនអាចទប់ស្កាត់បាននោះទេ ហើយក៏បណ្តាលឲ្យស្ត្រីជនជាតិបរទេស២នាក់ ដែលជិះម៉ូតូតាមដងផ្លូវ រងរបួសផងដែរ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះទៅអន្តរាគមន៍ផងដែរ៕