អាកាសចរណ៍​អាមេរិក៖ ហាមអ្នកធ្វើដំណើរមិនឲ្យយកកុំព្យូទ័រយួរដៃ MacBook Proជាប់ខ្លួនឡើងលើយន្តហោះឡើយ ព្រោះវាអាចបង្ក​​គ្រោះថ្នាក់អគ្គិភ័យ!!​
ព័ត៌មានអន្តរជាតិ
381

បរទេស៖ យោងតាមការចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិក​(FAA)​បានហាមអ្នកដំណើរមិនឲ្យយកកុំព្យូទ័រយួរដៃ ឬស៊េរី laptops MacBook Pro​ជាប់តាមខ្លួនឡើងលើយន្ដហោះឡើយ បន្ទាប់ពីក្រុមហ៊ុន Appleមួយនេះ បានអះអាងថា ថ្មមួយចំនួនរបស់កុំព្យូទ័រយួរដៃអាចបង្ក​ឲ្យមានគ្រោះថ្នាក់អគ្គិភ័យ។​

អ្នកនាំពាក្យទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលកាលពីថ្ងៃច័ន្ទថា ទី​ភ្នាក់ងារ FAA បានដឹងអំពីថ្ម​ ត្រូវបានប្រមូលមកវិញដែល​ប្រើនៅក្នុងកុំព្យូទ័រយួរដៃ Apple MacBook Pro មួយចំនួន។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បាននិយាយកាលពីខែមិថុនាកន្លងទៅថា ខ្លួននឹងប្រមូលមកវិញនូវចំនួនកុំព្យូទ័រយួរដៃ​១៥ អ៊ីញដែលមានកំណត់ ព្រោះថ្ម​របស់វាងាយនឹងឡើងកម្តៅ។ គ្រឿងទាំងនេះត្រូវបានលក់នៅចន្លោះខែកញ្ញាឆ្នាំ ២០១៥ និងខែកុម្ភៈឆ្នាំ ២០១៧។

យ៉ាងណាមិញ ក្រុមហ៊ុនAppleមួយនេះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារព័ត៌មានReutersនៅឡើ​យនោះទេ៕

ប្រភព៖ Channel News Asia