សារពីប្រិយមិត្ត៖ ដំណឹងស្វែងរកសាច់ញាតិ ដែលមានឈ្មោះ លឹមស្រីរ៉ា ភេទស្រី អាយុ២០ឆ្នាំ មានកំពស់ ១ម៉ែត ៥៨ គាត់បាត់ខ្លួននៅម្ដុំផ្លូវ៤៥០ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃច័ន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។
បើតាមសម្តីក្រុមគ្រួសារបានបញ្ជាក់ប្រាប់ ក្រុមការងារTVFB ឲ្យដឹងថា កូនស្រីរបស់គាត់បានត្រូវគេនាំ មកធ្វើការងារនៅទីក្រុងភ្នំពេញ សង្ស័យថាកូនស្រីគាត់ត្រូវចាញ់ប៉ោកគេ លោកឪពុកបានព្យាយាមទូរស័ព្ធទៅអ្នកដែលនាំកូនគាត់មកធ្វើការនៅភ្នំពេញ តែគេមិនប្រាប់កន្លែងពិតបា្រកដដែលកូនស្រីរបស់គាត់ស្នាក់នៅនិងធ្វើការ។
ពេលនេះក្រុមក្រួសារបានធ្វើដំណើរមកពីខេត្តដើម្បីតាមរកកូនស្រីរបស់គាត់ នៅតែមិនឃើញ ក៍បានមកដល់ការិយាល័យTVFBឲ្យជួយផ្សាយតាមរក ពួកគាត់បានបញ្ជាក់ថាពេលនេះក្រុមគ្រួសារបារម្ភខ្លាំងណាស់ បើបងប្អូនណាបានឃើញ ភិនភាគដូចក្នុងរូបថត សូមទំនាក់ទំនងមកតាមរយៈទូរស័ព្ធលេខ ៖ 077 90 66 38 ដោយក្ដីមេត្តាអនុគ្រោះ! សូមអរគុណ៕

