ក្រឡាប់គោយន្តមួយគ្រឿង របួសធ្ងន់ស្រាល៣នាក់ នៅស្រុកអូរយ៉ាដាវ
ព័ត៌មាន
367

ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយគោយន្តមួយគ្រឿង បានក្រឡាប់ចាក់មនុស្សទៅលើដងផ្លូវ រងរបួសធ្ងន់ស្រាល៣នាក់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង២៥នាទី រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្លូវចូលទៅ​ឃុំសេសាន ភ្នុំក្រោយ វត្ដប៉ក់ធំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ដរតនគីរី ។

សមត្ថកិច្ចបានឲ្យដឹងថា គោយន្តខាងលើនេះ បើកបរដោយឈ្មោះ ប៉ូយ ទូ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចារាយ (របួសស្រាល) និង អ្នករួមដំណើរ២នាក់ទៀត ទី១.ឈ្មោះ រចំ និក ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចារាយ (រងរបួសធ្ងន់ត្រង់ចង្ក្រេះនឹងក្បាល) និងទី២.ឈ្មោះ ពូយ ជាតិ ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិចារាយ (រងរបួសធ្ងន់ជើងខាងឆ្វេងដាច់ស្បែកនិងសសៃ កែង) ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលផងដែរ៕