លេងសុទ្ធតែគ្រាប់បែក! ប្អូនវាយទៅលើបងស្រី រួចឪពុកកាន់ជើងកូន ថែមទាំងស្រវឹងស្រាយកគ្រាប់បែកមកគំរាមកូនចៅ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង២នាក់
ព័ត៌មាន
1.1K

កំពត៖ មានករណីហិង្សាក្នុងគ្រួសារ ប្អូនវាយទៅលើបងស្រី រួចឪពុកកាន់ជើងកូន ថែមទាំងយកគ្រាប់បែកមកគំរាមកូនទៀត ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៤និង២០នាទីរសៀល ស្ថិតក្នុងឃុំឃ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត។

ជនរងគ្រោះមានឈ្មោះ ប៊ិន សឿ អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ក្នុងគ្រួសារនេះ ឪពុកឈ្មោះ ទេស ខ្មៅ អាយុ ៥៥ឆ្នាំ (រស់នៅផ្ទះជាមួយគ្នា) កាន់ជើង និងការពារ កូនប្រុស ប៊ិន យ៉ា ទើបកូនស្រីប៊ិន សឿ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ឪពុកពេលស្រវឹងម្តងៗ តែងយកគ្រាប់បែកដៃ ដេលាក់ទុក យកមកគំរាមកូនចៅ។

តាមរយ:នេះ អធិការស្រុកដងទង់ បានឃាត់ខ្លួនទាំងពីរនាក់ឪពុកនិងកូន៖

១/ ប៊ិន យ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិដំណាក់ ឃុំឃ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត។

២/ ឪពុកឈ្មោះ ទេស ខ្មៅ អាយុ ៥៥ឆ្នាំ (រស់នៅផ្ទះជាមួយគ្នា) រឹបអូសគ្រាប់បែកដៃ ១គ្រាប់ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕