អីយ៉ា! De Jong លួចខ្សឹបប្រាប់Real Madridគួរតែ​ចុះហត្ថលេខាយកអតីតមិត្តរួមក្រុម​Ajaxទៅ..!!​

តារាឆ្នើមរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Frenkie de Jong បានប្រាប់ក្រុមគូប្រជែង Real Madrid ថាពួកគេគួរតែចុះហត្ថលេខាជាមួយអតីតមិត្តរួមក្រុម Ajax របស់គេគឺកីឡាករ Donny van de Beek​។

គួរជម្រាបថា ​De Jong បានធ្វើការផ្លាស់ប្តូរពីទីក្រុង Amsterdam ទៅប្រទេសអេស្ប៉ាញនៅរដូវក្តៅនេះ ខណៈដែលអតីតមិត្តរួមក្រុមរបស់គេកីឡាករ Van de Beek ក៏កំពុងត្រូវបានគេខិតជិតនាំយកមកកាន់ក្របខណ្ឌ La Liga​។

យ៉ាងណាមិញ ខណៈដែលLos Blancos កំពុងទន្ទឹងរង់ចាំមើលស្ថានភាពរបស់ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេចាត់ទុកថាជាជម្រើសទី២។

មិនតែប៉ុណ្ណោះ De Jong បានផ្ញើសារមួយទៅកាន់ក្រុមReal Madridឲ្យចុះហត្ថលេខាលើអតីតមិត្តរួមក្រុមរបស់គេរូបនេះ ដោយបានប្រាប់​​ESPN ថា​៖«ខ្ញុំចង់ឱ្យគាត់ស្នាក់នៅក្រុម Ajax ព្រោះខ្ញុំនឹងមិនក្លាយជាគូប្រជែងរបស់គាត់ ហើយលើសពីនេះទៀត Ajax​នឹងនៅតែរឹងមាំ»។ «ប៉ុន្តែប្រសិនបើគេផ្លាស់មក Real Madrid ខ្ញុំពិតជារីករាយសម្រាប់គាត់»។ ខ្ញុំគិតថាគាត់សមនឹងទទួលបានវា​។ គាត់គឺជាកីឡាករឆ្នើមម្នាក់​។

De Jongបន្តថា​«គាត់បានបង្ហាញវាកាលពីរដូវកាលមុននៅ Champions League ជាពិសេសក្នុងវគ្គជម្រុះ»។ «គាត់បានបង្ហាញពិភពលោក និងមនុស្សគ្រប់គ្នានៅអឺរ៉ុបថាគាត់មានសមត្ថភាពលេងនៅកម្រិតនោះ»៕

ប្រភព៖ Mirror