មន្ត្រីប៉ូលិសផ្នែកអន្តរាគមន៍ស្នងការនគរបាលខេត្តសៀមរាបម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យក្នុងហាងបញ្ជូលហ្គាសមួយកន្លែង
ព័ត៌មាន
2.83K

សៀមរាប៖ មានករណីអគ្គិភ័យក្នុងហាងបញ្ជូលហ្គាសមួយកន្លែង បណ្ដាលឲ្យមន្ត្រីប៉ូលិសម្នាក់រងរបួសធ្ងន់ នៅវេលាម៉ោង ១និង០០នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩  តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ហួត មុនី ពិសាខ មុខរបរ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ នៅក្នុងករណីខាងលើ។

មូលហេតុ៖ ផ្ទុះធុងហ្គាស។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប៕