នោះ! ​ឯកឧត្តម គួច ចំរើន ប្រើធម៌ក្តៅហៅម្ចាស់សំណង់ទ្រេត ស្រុត និងប្រេះស្រាំ ចំនួន ២កន្លែង យកមកផ្តិតមេដៃ..
ព័ត៌មាន
948

ខេត្តព្រះសីហនុ ៖ យោងតាមផេក ប្រជាជនខេត្តព្រះសីហនុ បានបង្ហោះទាំងស្រុងថា ៖ « កិច្ចប្រជុំបន្ទាន់ ស្ដីពីបញ្ហាគុណភាពសំណង់ ក្នុងក្រុងព្រះសីហនុ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយស្តីពីការណែនាំ អំពីអាគារសំណង់ទ្រេត ស្រុត និងប្រេះស្រាំ ចំនួន ២កន្លែង ក្នុងនោះរួមមាន​៖

ទី១. លោក ZHU FUBING ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (អាគារសំណង់ស្រុត និងប្រេះស្រាំ) និង

ទី២. លោក MA SHUNDI ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ (អាគារសំណង់ទ្រេត ដោយមានការចូលរួមពីម្ចាស់ដី និងម្ចាស់អាគារ) ៕