នោះ! ម្តាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ទ្រាំលែង ចេញសារពន្លះមន្ត្រីយោធា ដែលខមិនក្នុងឡាយរបស់ អ្នកនាងចន ច័ន្ទលក្ខិណា​ ថា«មនុស្សស្រីផិតប្តី»
កម្សាន្ត
4.63K

ពេលនេះ រឿងកាន់តែក្តៅហើយ ក្រោយបុរសម្នាក់ជាមន្ត្រីយោធា បានចូលខមិនក្នុងវីដេអូឡាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ថា «មនុស្សស្រីផិតប្តី»នោះ ពេលនេះស្រាប់តែគណនីFacebook របស់ម្តាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ឈ្មោះ CH Moly បានបង្ហោះទាំងស្រុងថា ៖ « ខ្ញុំសុំសួរទៅលោក​ អ៊ូ រឹទ្ធី​ ថាតើកូនស្រី ចន ច័ន្ទលក្ខិណា បានទៅបំពានរឿងស្អីជាមួយលោក?​ បានជាលោកក្តៅក្រហល់ក្រហាយមកជេប្រមាទតិះដៀលកូនស្រីខ្ញុំទាំងមិនដែលស្គាល់ជាមួយលោក​ លោកចោទថាកូនស្រីខ្ញុំផិតប្តីតើលោកមានភស្តុតាងឬទេ?​ ដើរជេដើរចោទមនុស្សស្រីទាំងបំពានការពិតប្រយ័ត្នរន្ទះបាញ់កណ្តាលដើមទ្រូងទៅ​ រន្ទះសព្វថ្ងៃកាចៗណាស់គឺបាញ់រកតែមនុស្សចារឹកពាលទេ​ លោកក៏មានកូនសុទ្ធតែស្រីដែរ​ ប្រពន្ធលោកក៏ស្រីដែរ​ ម្តាយលោកក៏ស្រីដែរប្រយ័ត្នកម្មពៀរបាបកម្មធ្លាក់ទៅលើកូនស្រី​ ឬប្រពន្ធឬម្តាយរបស់លោកទៅ​ កម្មពៀរមានពិតណាលោករឹទ្ធីកុំសើចកុំយំកុំឈ្នានិះកុំបំផ្លាញកិត្តិយសរបស់គេ​ លោកកាន់កាំភ្លើងនៅដៃប្រយ័ត្នរាលកៃត្រូវកណ្តាលដើមទ្រូងខ្លួនឯងដោយសាបាបកម្មតាមផន្ទារទៅ​ លោករៀនសូត្របានជ្រៅជ្រះមានការងារនៅក្នុងស្ថាប័នកងទ័ពល្អណាស់តែចារឹកលោកធ្វើអោយថោកទាបរកលេខដាក់គ្មានមិនសមនឹងកងកាពារជាតិទាល់តែសោះ​។ ក្នុងនាមខ្ញុំជាម្តាយមិនអាចដេកមើលលោកមើលងាយប្រមាទតិះដៀលឈ្នានិះកូនស្រីរបស់ខ្ញុំបានទេសូមលោកដើរស៊ើបមើលប្រវត្ថិក្រុមគ្រួសារនឹងមុខរបររកសុីរបស់ខ្ញុំមុននឹងលោកមើលងាយពូជពង្សវង្សត្រកូលរបស់កូនស្រីខ្ញុំ»

សូមបញ្ជាក់ឡើងវិញថា ៖ មានការភ្ញាក់ផ្អើលក្នុងពិភពសិល្បៈ ខណៈដែលសមាគមសិល្បករខ្មែរ ពោលនៅលើផេករបស់លោក ហេង ឡុង បានបង្ហោះថា នឹងប្តឹងទៅលើមន្ត្រីយោធាម្នាក់ តាមផ្លូវច្បាប់ ក្រោយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្នុងពេលអ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែឡាយវីដេអូលក់ផលិតផល ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អ៊ូ រិទ្ធីតាខ្មៅ ដែលជាមន្ត្រីយោធា បានចូលមកខមិនថា«មនុស្សស្រីផិតប្ដី»

ក្នុងនោះ លោក ហេង ឡុង បានបង្ហោះថា ៖ « ថ្ងៃស្អែកសមាគមសិល្បករខ្មែរ នឹងប្ដឹងបុគ្គលរូបនេះដែលបានជេរប្រមាថមកលើ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលខ្លួនជាមន្ត្រីយោធា ឈ្មោះ អ៊ូ រិទ្ធី ដែលជាមន្ត្រីគំរូសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ចាំមើលថាតើ ស្ថាប័នក្រសួងការពារជាតិ នឹងត្រូវចាត់វិធានការយ៉ាងណាចំពោះបុគ្គលនេះ។ សូមជួយស៊ែរឱ្យមេគាត់ឃើញផង»៕