សមាគមសិល្បករខ្មែរ ប្រកាសប្តឹងមន្ត្រីយោធាម្នាក់ ក្រោយចូលខមិនក្នុងវីដេអូរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ថា«មនុស្សស្រីផិតប្ដី»
កម្សាន្ត
2.84K

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងពិភពសិល្បៈ ខណៈដែលសមាគមសិល្បករខ្មែរ ពោលនៅលើផេករបស់លោក ហេង ឡុង បានបង្ហោះថា នឹងប្តឹងទៅលើមន្ត្រីយោធាម្នាក់ តាមផ្លូវច្បាប់ ក្រោយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្នុងពេលអ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែឡាយវីដេអូលក់ផលិតផល ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អ៊ូ រិទ្ធីតាខ្មៅ ដែលជាមន្ត្រីយោធា បានចូលមកខមិនថា«មនុស្សស្រីផិតប្ដី»។

ក្នុងនោះ លោក ហេង ឡុង បានបង្ហោះថា ៖ « ថ្ងៃស្អែកសមាគមសិល្បករខ្មែរ នឹងប្ដឹងបុគ្គលរូបនេះដែលបានជេរប្រមាថមកលើ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលខ្លួនជាមន្ត្រីយោធា ឈ្មោះ អ៊ូ រិទ្ធី ដែលជាមន្ត្រីគំរូសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ចាំមើលថាតើ ស្ថាប័នក្រសួងការពារជាតិ នឹងត្រូវចាត់វិធានការយ៉ាងណាចំពោះបុគ្គលនេះ។ សូមជួយស៊ែរឱ្យមេគាត់ឃើញផង»៕