អង្គការNASA បង្ហើបពីគំរោងការដាក់ប្រើថាមពលនុយក្លេអ៊ែរ ដើម្បីបំភ្លឺផ្នែកងងឹតក្នុងប្រតិបត្តិការ​ពេលយប់នៅលើផ្ទៃព្រះច័ន្ទ!!
ព័ត៌មានអន្តរជាតិ
358

​បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Sputnik (ស្ពូតនីក) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១៩ម្សិលមិញនេះ បានឲ្យដឹងថា លោក Jan Wittry ​ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ Glenn របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយថា បច្ចេកវិទ្យា Kilopower ដែលជាការអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ អាចត្រូវបានដាក់ពង្រាយ​ក្នុងទីអវកាស ក្នុងប្រតិបត្តិការ​ពេលយប់នៅលើផ្ទៃព្រះច័ន្ទ និងបេសកកម្ម​ផ្សេងទៀត​នៅទីនោះ។ ​

​បើតាមលោកWittryថ្លែងឲ្យដឹងថា ​បច្ចេកវិទ្យានេះបាននិងកំពុងស្ថិតក្រោមកិច្ចសហការអភិវឌ្ឍន៍រួមគ្នារវាងអង្គការ NASA និងក្រសួងថាមពលអាមេរិក បន្ទាប់ពី​ធ្វើតេស្តនៅលើផែនដី ហើយបច្ចេកវិទ្យា Kilopower អាច​នឹងត្រូវធ្វើតេស្តនៅក្នុងទីអវកាសក្នុងប្រតិបត្តិការ​ ​ផ្គត់ផ្គង់ថាមពលដល់បេសកកម្ម​នៅលើផ្ទៃព្រះច័ន្ទ និងភពអង្គារ។

មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាKilopower គឺជាប្រព័ន្ធថាមពលរ៉ែអាក់ទ័រ​ ​អាចបំភាយទម្ងន់​ស្រាល​ ដែលមានសមត្ថភាពផ្គត់ផ្គង់ថាមពល​បានដល់​១០គីឡូវ៉ាត់ ​ជាប់រហូត​រយៈពេលយ៉ាងតិច​១០ឆ្នាំ។​

គួរបញ្ជាក់ថា ​អង្គការ NASA ក៏មានគោលដៅបញ្ជូនមនុស្ស​ទៅកាន់ឋានព្រះច័ន្ទជាថ្មីម្តងទៀត​នៅឆ្នាំ២០២៤​៕

ប្រភព៖ Sputnik