សំរាមនិងកាកសំណល់ផ្សេងៗដាក់រញ៉េរញ៉ៃនៅចំពីមុខរដ្ឋបាលប៉ុស្តិ៍សង្កាត់២ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ឲ្យអាជ្ញាធរសង្កាត់ចាត់ចែងសំអាតជាប្រញាប់
ព័ត៌មាន
288

ព្រះសីហនុ៖ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៩នេះ បានណែនាំដល់អាជ្ញាធរសង្កាត់លេខ២ អោយត្រួតពិនិត្យ បញ្ហាសំរាមនិងកាកសំណល់ផ្សេងៗដែលដាក់រញ៉េរញ៉ៃនៅចំពីមុខរដ្ឋបាលប៉ុស្តិ៍សង្កាត់២ គ្មានការវេចខ្ចប់និងទុកដាក់អោយបានត្រឹមត្រូវ ដោយតម្រូវអោយអាជ្ញាធរសង្កាត់ចាត់ចែង សំអាតជាការប្រញាប់ សម្រាប់ជាគំរូដល់ពលរដ្ឋ៕