ឯកឧត្តមគួច ចំរើន ចុះសួរសុខទុក្ខ លើកទឹកចិត្តគ្រូបង្រៀន និងអ្នកមើលថែកុមារក្នុងមណ្ឌលកុមារកំព្រា ក្នុងក្រុងព្រះសីហនុ និងបានឧបត្ថម្ភថវិកាមួយចំនួន!
ព័ត៌មាន
362

ខេត្តព្រះសីហនុ៖ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តគ្រូបង្រៀន និងអ្នកមើលថែកុមារក្នុងមណ្ឌលកុមារកំព្រា ក្រុងព្រះសីហនុ និងបានឧបត្ថម្ភថវិកាមួយចំនួន។ 

ក្នុងនោះដែរ ឯកឧត្តមគួច ចំរើន បានកោតសរសើរដល់គ្រូបង្រៀននិងអ្នកមើលថែកុមារកំព្រានៅក្នុងមណ្ឌលនេះ ដែលបានមើលថែកុមារ ជួយកុមារកំព្រាច្រើននាក់ហើយ រហូតដល់កុមារទាំងនោះធំពេញវ័យ និងបានចូលធ្វើការងារផ្សេងៗក្នុងសង្គមជាបន្តបន្ទាប់ ។

ជាមួយគ្នានោះដែរ ឯកឧត្តមគួច ចំរើន ក៏បានឧបត្ថម្ភថវិកាដល់គ្រូបង្រៀននិងអ្នកមើលថែកុមារទាំងអស់ ក្នុងមណ្ឌលនេះម្នាក់ៗចំនួន១លានរៀល និងឧបត្ថម្ភក្មេងៗកុមារកំព្រាចំនួនជិត៣០នាក់ ម្នាក់ៗចំនួន៥មុឺនរៀលផងដែរ៕