ចុម! ស្តារលូ ប្រទះឃើញគ្រាប់មិនផ្ទុះ២គ្រាប់ នៅខណ្ឌបឹងកេងកង
ព័ត៌មាន
879

ភ្នំពេញ៖ ពិតជាសំណាងមែន ដែលមិនទាន់មានគ្រោះថ្នាក់ដល់នរណាម្នាក់ ខណៈដែលប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ ពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ កំពុងស្តារលូទឹក។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៧១​ ភូមិ៧​ និងផ្លូវ២៨២​ ភូមិ៤​ សង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រាប់មិនទាន់ផ្ទុះនេះ មានចំនួន២គ្រាប់ (ត្បាល់៦០មីលីម៉ែត្រ) ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅសុីម៉ាក់ ដើម្បីយកទៅចាត់ការបន្ត៕ ​