រថយន្ត​ដឹកទឹកភេសជ្ជៈ​ អូអុិឈិ​ បើកក្រឡាប់ផ្ងារជើងខ្លួនឯង​ រាយប៉ាយពេញផ្លូវ៤៨​ ទៅខេត្តកោះកុង
ព័ត៌មាន
452

កោះកុង៖ ​មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើង​ដោយរថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង​ ក្នុង​ទិស​ដៅ​ពី ភ្នំពេញមក​កោះកុង​ នៅវេលាម៉ោង​ ១៥:៣០​ នាទីល្ងាច​ ថ្ងៃទី​ ១៣​ ខែ​ សីហា​ ឆ្នាំ២០១៩​  នៅលើផ្លូវជាតិលេខ​ ៤៨​ ចន្លោះគីឡូម៉ែតលេខ ៩៤-៩៥ ស្ថិតក្នុង​ភូមិដីទំនាប​ ឃុំត្រពាំងរូង​ ស្រុកកោះកុង​ ។

រថយន្ត​ Hyundai ពណ៌ក្រហម. ពាក់ផ្លាកលេខ ភ្នំពេញ​ 3E.3905 របស់ក្រុមហ៊ុន​ អូអុិឈិ បេីកបរដោយឈ្មោះ​ ស៊ី​ សុផាត ភេទប្រុស អាយុ​ ៣៣ឆ្នាំ​ ​មានទីលំនៅបច្ចុប្បន្ន​ ភូមិទ័ពសៀម ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង​ រងរបួស​ស្រាល​ និងអ្នករួមដំណើរ​ ២​ នាក់​ គ្មានរបួស។

មូលហេតុ​ ៖​ បើកបរក្នុងស្ថានភាពល្បឿនលឿន​ ត្រង់ចំនុចផ្លូវកោង​ ជាន់ហ្រាំ្វងបណ្តាលឲ្យក្រឡាប់តែម្តង។