កាន់ដាវសម្ញ៉ែងគំរាមសម្លាប់គេតាម Facebook ហៅប៉ូលិសមកចាប់ ដល់ពេលប៉ូលិសចាប់វាយខ្នោះមែនទើបស្រក់ទឹកភ្នែក (មានវីដេអូ)
ព័ត៌មាន
1.63K

កោះកុង៖ ជនសង្ស័យចំនួន២នាក់ ដែលល្បីពេញបណ្តាញសង្គម ក្រោយបង្ហោះវីដេអូសម្ញ៉ែងដាវ គំរាមសម្លាប់គេតាម Facebook ដោយអះអាងថាក្រុមគេនោះឈ្មោះ ប៊ីស៊ីហ្សីន មិនខ្លាចអ្នកណា ឲ្យហៅប៉ូលិសមកចាប់ លុះដល់ពេលប៉ូលិសចាប់វាយខ្នោះមែន ទើបស្រក់ទឹកភ្នែកក្នុងឡានប៉ូលិស ព្រោះជិតទៅដល់ទ្វារគុក។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧ និង៥០នាទី ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១មានឈ្មោះ ឈុន និ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ និងទី២ឈ្មោះ វិត ឡាវី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ទាំង២នាក់ស្នាក់នៅភូមិកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តរកឃើញថា ជនសង្ស័យទាំង ២នាក់ មានប្រើប្រាស់សារធាតុញៀន និងកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕