ប្រធានាធិបតីអាមេរិក លោក​Trump៖«​ខ្ញុំសង្ឃឹមថា​គ្មាននរណាម្នាក់​ស្លាប់ឡើយ ក្នុងភាពចលាចលនៅទីក្រុងហុងកុង»!!​
ព័ត៌មានអន្តរជាតិ
930

​បរទេស៖ យោងតាមការចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា«ស្ថានភាពបច្ចុប្បន្ន ក្នុងទីក្រុងហុងកុង កំពុងស្ថិតនៅក្នុងគ្រាមួយដ៏លំបាក ប៉ុន្តែ​លោកក៏សង្ឃឹម​ថា ស្ថានភាពនឹងល្អប្រសើរឡើងវិញសម្រាប់អ្នកគ្រប់គ្នា «ដើម្បីសេរីភាព» ដោយមិនបង្កឲ្យនរណា​ម្នាក់​ធ្វើបានឬត្រូវបានសម្លាប់​»។​

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ដោយលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញ​នេះថា​ «រដ្ឋាភិបាលចិន កំពុងចល័តកងទ័ពចិនដីគោក ទៅកាន់តំបន់ព្រំដែនក្បែរទីក្រុងហុងកុង ខណៈមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ពីលទ្ធភាព ធ្វើអន្តរាគមន៍យោធារបស់ទីក្រុងប៉េកាំង នៅក្នុងវិបត្តិក្រុងហុងកុង»។

គួរជម្រាបថា គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើលោក ដូណាល់ ត្រាំ កំពុងរាយការណ៍អំពីចលនាឬចលនាកងទ័ព​នៅជិតព្រំដែន ខណៈដែលមានការ​រាយការណ៍រួចហើយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានប្រាប់អ្នក​ព័ត៌មានមុនពេលធ្វើទស្សនកិច្ចនៅទីក្រុង Morristown រដ្ឋញូវជឺស៊ីថា«​ រឿងហុងកុងគឺជាស្ថានភាពលំបាកខ្លាំង​-តឹងតែងណាស់»។ យើងនឹងឃើញមានអ្វីកើតឡើង៕ 


ប្រភព៖ Channel News Asia