Ronaldo វែកញែកចំនុចខុសគ្នា​រវាង​​Messi៖ «ខ្ញុំ​ឈ្នះ​ UCL ជាមួយ​ក្លឹប​​២​ផ្សេង​គ្នា»

ការជជែកវែកញែកថាតើ នរណាគឺជាកីឡាករល្អបំផុត រវាង Cristiano Ronaldo និង Lionel Messi មិនទាន់ស្វែងរកឃើញចម្លើយនៅឡើយទេ ប៉ុន្ដែកាលពីថ្មីៗនេះ ខ្សែប្រយុទ្ធព័រទុយហ្គាល់ បានធ្វើការវែកញែកភាពខុសគ្នារវាងរូបគេ ជាមួយនឹងប្រធានក្រុម Barcelona ដោយការលើកឡើងថា ខ្លួនបានជួយអោយក្រុម២ផ្សេងគ្នាឈ្នះពាន Champions League។

មិនតែប៉ុណ្ណោះ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ​រូបនេះ​ ​បាន​​​​សារព័ត៌មាន DAZN ថា​៖«ភាព​ខុស​គ្នា​រវាង​ខ្ញុំ និង​ Messi គឺ​ខុស​ត្រង់ ខ្ញុំ​លេង​ជាមួយ​ក្លឹប​ជា​ច្រើន ហើយ​ឈ្នះ​ពាន Champions League ជាមួយ​ក្លឹប​ផ្សេង​គ្នា។ ខ្ញុំ​ជា Top Scorer នៅ Champions League ៦​​រដូវ​កាល​ជាប់​​ៗគ្នា ហើយ​មាន​កីឡាករ​មិន​ច្រើន​ទេ​ ដែល​ឈ្នះ​ Champions League ៥ដង។ នេះ​ហើយ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ស្គាល់​ខ្លួន​ឯង​តាម​រយៈ​កម្មវិធី​បាល់ទាត់​នេះ»។

លើសពីនេះRonaldo បាន​បន្ត​ថា៖«Messi ជា​កីឡាករ​ដ៏​ល្អ​អស្ចារ្យ​ហើយ ដែល​មិន​មែន​ចងចាំ​ត្រឹម​ការ​ឈ្នះ​ Ballon d'Or របស់​គេ​ទេ ប៉ុន្តែ​គេ​ចងចាំ​ចំពោះ​ការ​រីកចម្រើន​សមត្ថភាព​ពី​មួយ​ថ្ងៃ ទៅ មួយ​ថ្ងៃ​ ដូច​រូប​ខ្ញុំ​អញ្ចឹង​»។

គួរ​រម្លឹក​ថា Ronaldo លេង​នៅ​ UEFA Champions League ១៦២​ប្រកួត ហើយ​រក​គ្រាប់​បាល់​ ១២៦​គ្រាប់ ខណៈ Messi លេង​បាន ១៣៥​ប្រកួត ហើយ​រក​បាន ១១២​គ្រាប់៕

ប្រភព៖ Marca