ម្តាយស្លុតចិត្ត!.. យុវជនម្នាក់ មានជំងឺផ្លូវចិត្តលេបថ្នាំជាប្រចាំ គិតខ្លីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន
ព័ត៌មាន
711

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញយុវជនម្នាក់ ដែលមានជំងឺផ្លូវចិត្ត លេបថ្នាំជាប្រចាំ គិតខ្លីធ្វើអត្តឃាតចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ជួលលេខ១១ ផ្លូវបេតុង ខាងត្បូងវត្តធុដុង្គចំការដូង ក្រុម១៦ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសាកសពជនរងគ្រោះខាងលើនេះមានឈ្មោះ ចេន សុវណ្ណនីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ និងស្រុកកំណើតភូមិក្រសាំងពុល ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយឪពុកឈ្មោះ ផន សាវឿន អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ និងម្ដាយឈ្មោះ ឈុន ចាន់ធឿន មុខរបរកម្មកររោចក្រ ស្នាក់នៅបន្ទប់ជួលខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននៅផ្ទះជាមួយប្អូនប្រុស អាយុ៧ឆ្នាំ នៅក្នុងបន្ទប់ជួល រីឯឪពុកទៅធ្វើការរោងចក្រ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែប្អូនប្រុសរត់ទៅប្រាប់ម្ចាស់ផ្ទះជួលថា «បងខ្ញុំចងក» ហើយពេលនោះក៏ផ្អើលឆោឡោនាំគ្នាស្រាយទម្លាក់ធ្វើចលនាបេះដូងតែជនរងគ្រោះស្លាប់បាត់ទៅហើយរួចក៏ប្ដឹងសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើសាកសព បានឲ្យដឹងថា សពគ្មានស្នាកស្នាមផ្សេងនោះទេ ក្រៅពីមានស្នាមផ្នែកកកនិងចេញទឹកកាម ដោយបានយកកំណាត់ ពណ៌ក្រហមចងភ្ជាប់ធ្នឹមបន្ទប់ចំនួន១ប្រវែង២ម៉ែត្រ។

ក្នុងនោះបើតាមការបំភ្លឺពីម្ដាយសព បានឲ្យដឹងថា ជនរងគ្រោះមានជំងឺសសៃប្រាសាទប្រចាំកាយ មានសំបុត្របញ្ជាក់ពីផ្នែកជំងឺផ្លូវចិត្តមន្ទីរពេទ្យខេត្តកំពង់ចាម និងមានថ្នាំលេបប្រចាំថ្ងៃ គឺជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។ ហើយឪពុកម្ដាយសពមិនបានប្តឹងផ្ដល់រឿងករណីផ្សេងឡើយ។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕