(ព័ត៌មានបន្ថែម) ឆេះឡសម្ងួតក្នុងរោងចក្រកាលីនតុនយ៉ាងសន្ធោសន្ធៅ បណ្តាលមកពីក្តៅខ្លាំងពេក..
ព័ត៌មាន
974

កំពង់ចាម៖ (ព័ត៌មានបន្ថែម) មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយអគ្គិភ័យបានឆាបឆេះឡសម្ងួតក្នុងរោងចក្រកាលីនតុន យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់។​

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិរវាង ឃុំខ្នុរលំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៩ឡាន ស្មើនឹងទឹក១២ស៊ីទែន ទើបរលត់ទៅវិញទាំងស្រុង បណ្តាលឲ្យខូចខាតអគាររោងចក្រមួយខ្នង ទំហំ២០ម៉ែត្រ គុណ៥០ម៉ែត្រ មូលហេតុ មកពីឡសម្ងួតក្ដៅខ្លាំង៕