ចាប់ខ្លួនក្មេងអាយុ១៤ឆ្នាំម្នាក់ ក្រោយបែកគំនិតចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំ
ព័ត៌មាន
1.07K

រតនគិរី៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ក្រោយបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំម្នាក់ បានសម្រេច។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧ និង១០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅភូមិឡាំប៉ាត់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាត ផង់ ភេទប្រុស អាយុ ១៤ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ឆ យ ត អាយុ១០ឆ្នាំ ត្រូវបានពូរបស់ក្មេងស្រីរងគ្រោះតេទូរសព្ទប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពិតជាបានរំលោភជនរងគ្រោះពិតមែន ពេលនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕