ជនជាតិចិនម្នាក់ ខណៈចុះត្រួតពិនិត្យគ្រឿងចក្រស្រាប់តែដួលសន្លប់ ត្រូវបានក្រុមការងារបញ្ជូនទៅមន្ទីពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ
ព័ត៌មាន
720

កំពង់ស្ពឺ៖ ជនជាតិចិនម្នាក់ ចុះត្រួតពិនិត្យគ្រឿងចក្រស្រាប់តែដួលសន្លប់ ត្រូវបានក្រុមការងារបញ្ជូនទៅមន្ទីពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩និង៤៥នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ នៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ LI HUA QING ភេទប្រុស អាយុ ៥៥ឆ្នាំ សញ្ជាតិចិន មុខរបរ ប្រធានផ្នែកលក់ និងជួសជុលគ្រឿងចក្រ របស់ក្រុមហ៊ុន សាន់នី ផ្ទះលេខ៥២B ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះបានស្លាប់ ដោយសារវិលមុខដួលសន្លប់ ក្នុងពេលកំពុងចុះត្រួតពិនិត្យគ្រឿងចក្រ ស្ថិតនៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពេលដួលសន្លប់នោះ ក្រុមការងារបានហៅរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែជនរងគ្រោះបានគាំងបេះដូងស្លាប់តាមផ្លូវ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូននាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី និងរង់ចាំក្រុមគ្រួសារសពមកទទួល៕