អាវុធហត្ថស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន!
ព័ត៌មាន
489

កំពង់ស្ពឺ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោក វរ:សេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ នៅចំណុចភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ខុំ អ៊ឹម ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំខាងលើ។

តាមដីបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរលេខ១២០ ដ.ប.ច ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ពីបទរក្សាទុក ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕