អាវុធហត្ថស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន និងដកហូតថ្នាំញៀន(ម៉ាទឹកកក)ចំនួន០៩កញ្ចប់
ព័ត៌មាន
321

កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចស្ថិតក្នុងភូមិទន្លប់ខ្ពស់ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន០៩កញ្ចប់ និងវត្ថុតាងមួយចំនួន។

ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ហង្ស ប៊ុន្នី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

វត្ថុតាងចាប់យករួមមាន:

-ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៩កញ្ចប់

-ទូរស័ព្ទ ចំនួន ០១គ្រឿង

-ម៉ូតូ ចំនួន ០១គ្រឿង

បច្ចុប្បន្ន ជនសង្សយ័ និងវត្ថុតាងជំនាញអហខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕