កុំភ័យអីបងប្អូន! ក្នុងទីរួមខេត្តពោធិ៍សាត់ ទឹកនឹងចាប់ស្រកចុះវិញនៅពេលរសៀលនេះ
ព័ត៌មាន
460

ខេត្តពោធិ៍សាត់៖ យោងតាមផេក «Phorn Sophal» បានបង្ហោះថា បើទោះជាទឹកស្ទឹងពោធិ៍សាត់បានហក់ឡើង អាចឈានដល់កំពស់ប្រុងប្រយ័ត្ន ៥,០០ម នោះក៏ដោយ ប៉ុន្តែអាចនឹងស្រកវិញនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅមុននេះបន្តិច។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការបានឲ្យដឹងថា៖ ជំនន់ស្ទឹងពោធិ៍សាត់ ទឹកនឹងចាប់ស្រកចុះវិញនៅពេលរសៀលនេះ !!! ហើយនៅវេលាម៉ោង ៧និង៣០ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ នេះ ទឹកស្ទឹងពោធិ៍សាត់ នៅចំណុចក្រុងពោធិ៍សាត់ ទឹកបានកើនដល់កំពស់ ៤,៩១ ម ( កំពស់ប្រុងប្រយ័ត្ន ៥,០០ម) ៕