ចុមមានរឿងអី? សុខៗRonaldo និយាយរំលឹករឿងពិសេសមួយដែលZidaneធ្លាប់ប្រាប់ខ្លួន...

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo បានរំលឹកពីទំនាក់ទំនង​ជាមួយ​ Zinedine Zidane ដែលជាគ្រូបង្វឹកចាស់របស់គេ និងមានការកោតសរសើរ​គួរ​ឲ្យ​គោរព​បំផុត ចំពោះគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ។

កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានចាកចេញពី Estadio Santiago Bernabeu ទៅ​ចូលរួមជាមួយក្លឹប Juventus កាលពីរដូវក្តៅមុន ហើយរូបគេនិយាយ​អំពី Zidane ប្រាប់​សារព័ត៌មាន DAZN៖«ទំនុកចិត្តដែលកីឡាករត្រូវការ មិនត្រឹមតែមកពីខ្លួនឯង​ប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីកីឡាករដែលនៅជុំវិញយើង​ និងគ្រូបង្វឹកផងដែរ។ អ្នកត្រូវមានអារម្មណ៍ថាអ្នកគឺជាផ្នែកមួយដ៏សំខាន់នៃក្រុម ហើយ Zidane ធ្វើឱ្យខ្ញុំមានអារម្មណ៍ពិសេស»។

Zidane តែងតែ​​ប្រាប់​មក​​​ខ្លួនថា៖«​Cris, សូមសម្រាក​ហើយ​ខិតខំ​ការលេងរបស់អ្នក ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​អាច​ធ្វើ​ការ​ឲ្យ​មាន​ផ្លាស់ប្តូរ​បាន»៕

​ប្រភព៖ Marca