កាន់តែក្តៅ​! ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បង្ហាញរថពាសដែកនិងរថក្រោះ ប្រមូលផ្តុំនៅជិតព្រំដែនហុងកុង​
ព័ត៌មានអន្តរជាតិ
1.59K

ហុងកុង៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន នៅថ្ងៃច័ន្ទ​(១២​សីហា) បានបង្ហាញពីរថពាសដែក និងរថក្រោះ ដែលប្រមូលផ្តុំគ្នានៅឯទីក្រុងដីគោកមួយ ដែលឆ្លងកាត់ព្រំដែនពីហុងកុង។

នៅក្នុងខ្សែវីដេអូ ដែលបានចេញផ្សាយដោយកន្លែងលក់ចំនួន២ បានបង្ហាញពីរថពាសដែកមួយចំនួនធំនៅពេលធ្វើដំណើរនិងចតជាច្រើននៅទីក្រុងសិនជិន។

គួរជម្រាបថា ការចេញវីដេអូនេះធ្វើឡើងបន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំង​​នៃបាតុកម្ម​រយៈពេល ១០ សប្តាហ៍ ដែលជាបញ្ហាប្រឈមធំបំផុត ចំពោះការគ្រប់គ្រងរបស់​ហុងកុង​។

យោងតាមវីដេអូ​ខាងលើនេះ រថពាសដែក និងរថក្រោះបានចល័តលើដងផ្លូវក្នុងទីក្រុង សិនជិន (Shenzhen) ដើម្បីធ្វើសមយុទ្ធមួយ ស្របពេលដែលទីក្រុងប៉េកាំងបានព្រមានក្រុមបាតុករថា ខ្លួនអាចនឹងធ្វើអន្តរាគមន៍ ដោះស្រាយវិបត្តិបច្ចុប្បន្ននៅក្នុងទីក្រុងហុងកុង។

គួរបញ្ជាក់ថា ការតវ៉ាបានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារ និងបានចាត់ទុកបាតុកម្មដ៏ហិង្សាគឺជា​«​ភេរវកម្ម»៕

ប្រភព៖ Channel News Asia