មន្ទីរសាធារណការខេត្តព្រះសីហនុ ចាក់លុបថ្មឬដីបណ្តើរៗហើយ បន្ទាប់ពីជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឲ្យផ្លូវថ្នល់មួយចំនួនក្នុងក្រុងព្រះសីហនុរងការខូចខាត ផ្លូវខ្លះក៏ត្រូវទឹកបានហូរច្រោះដាច់ធ្ងន់ធ្ងរ...
ព័ត៌មាន
990

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើអោយផ្លូវថ្នល់មួយចំនួនក្នុងក្រុងព្រះសីហនុរងការខូចខាត ក្នុងនោះផ្លូវខ្លះក៏ត្រូវទឹកបានហូរច្រោះដាច់ធ្ងន់ធ្ងរក៏មានដែរ។ 

ចំពោះបញ្ហា លោកប្រធានមន្ទីរថ្លែងបញ្ជាក់ថា តាមការណែនាំពីឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ជំហានបឋមនឹងដោះស្រាយចាក់លុបថ្មឬដីជាបណ្តោះអាសន្នសម្រួលកន្លែងផ្លូវដែលខូចខ្លាំងៗសិន មុននឹងជួសជុលឡើងវិញផ្លូវការ។ 

ក្នុងនោះដែរលោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមទៀតថា ការជួសជុលផ្លូវខូចដោយជំនន់ទឹកភ្លៀងនិងការជួសជុលផ្លូវដែលអាជ្ញាខេត្តមានគម្រោងហើយនោះ នឹងអនុវត្តន៍នៅក្រោយពេលធាតុអាកាសអំណោយផល ស្បើយទឹកភ្លៀង អាចនៅចុងខែតុលាឬខែវិច្ឆិកាចុងឆ្នាំ២០១៩នេះ៕