ចាប់ឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន នៅក្រុងព្រះសីហនុ
ព័ត៌មាន
378

ព្រះសីហនុ៖ ជនសង្ស័យជនជាតិចិន២នាក់ ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរចែកចាយគ្រឿងញៀន កាលពីម៉ោង៥ព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ នៅក្រុម៩ភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនមានឈ្មោះ៖ ទី១ ឈ្មោះ. Wu Yin ភេទប្រុសអាយុ២៨ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាដក ទីកន្លែងកំណើតប្រទេសចិន, ទី២ ឈ្មោះ Chen Yuee ភេទស្រីអាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរធ្វើការនៅខារ៉ាអូខេ ទីកន្លែងកំណើតប្រទេសចិន។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន២ ប្រភេទ ក្នុងនោះមានម្សៅសរ ០៤កញ្ចប់ (០២កញ្ចប់ធំ) និងប្រភេទ CK HK ចំនួន០៦ កញ្ចប់និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។ 

បើតាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញសាកសួរ ឈ្មោះ Wu Yin រួចរាល់ហើយក៏បន្តនីតិវិធីឈានទៅដល់ឆែកបន្ទប់ជួលដែលមានលេខបន្ទប់៦០៣ ផ្ទះសំណាក់យីហោ ជិន ខាយ យីន វេលាម៉ោង ៥.៣០ នាទីព្រឹកថ្ងៃដដែលស្ថិតនៅក្រុម ១៧ភូមិ១ សង្កាត់លេខ ២ ក្រុងព្រះសីហនុ បានរកឃើញវត្ថុតាងបន្ថែម រួមមានម្សៅពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ (០១កញ្ចប់) កញ្ឆាក្រៀម០១ កញ្ចប់ទៀត៕