ប្រើថ្នាំញៀនលើសកម្រិត បែកខ្លាំងតែងតែយកដំបងដើរគប់ និងវាយរបងផ្ទះគេច្រើនលើកច្រើនសារ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
ព័ត៌មាន
356

កណ្តាល៖ ជនសង្ស័យម្នាក់ ប្រើសារធាតុញៀន តែងតែវាយរបងផ្ទះប្រជាពលរដ្ឋ ពេលនេះត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៩និង០០នាទី ចំណុចផ្ទះជនរងគ្រោះភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ កែវ សុខុម ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរកសិករ ។

ជនសង្ស័យឃាត់ខ្លួនមានឈ្មោះសាត សែន ភេទប្រុស អាយុ២៨ឆ្នាំទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។

សម្ភារ ខូចខាត៖

-ជញ្ចាំងស័ង្កសី និងឥដ្ឋប្រហោងមួយចំនួន។

វត្ថុតាងចាប់យក៖ ចបជីក ០១ ។

ដំណើររឿងហេតុ៖ មុនពេលកេីតហេតុជនសង្ស័យបានប្រេីប្រាស់ថ្នាំញៀន ហើយមានសតិបែកថ្នាំ តែងតែមកគប់ និងយកដំបងវាយទ្វារ និងជញ្ចាំងស័ង្កសីជាច្រើនលើក ច្រើនសារ ហើយរត់គេចខ្លួនរហូត លុះដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានមកវាយបំផ្លិចបំផ្លាញទៀត ទេីបជនរងគ្រោះរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕