ក្រុមគោព្រៃ​​​កម្ពុជាU18 នឹង​ត្រូវប៉ះ​​ជាមួយសិង្ហបុរី នៅ​ល្ងាច​នេះ​ដើម្បី​យក​៣​ពិន្ទុ​​​ AFF U18 Championship​

​ក្រុម​​គោ​ព្រៃ​កម្ពុជា​​ក្រោម​អាយុ​១៨​ឆ្នាំ​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​សិង្ហបុរី ​នៅ​វេលាម៉ោង​៤និង៣០​នាទី​ល្ងាច​នេះ ​ដើម្បី​បន្ដ​ស្វែង​រក​៣​ពិន្ទុ វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ AFF U18 Championship​។

គួរបញ្ជាក់ថា គោ​ព្រៃ​កម្ពុជា ​ឆ្លង​កាត់​បាន​៣​ប្រកួត​មក​ហើយ ទើប​បាន​៣​ពិន្ទុ​ប៉ុណ្ណោះ ​ដោយ​៣​ពិន្ទុ​នេះ​ឈ្នះ​ក្រុម​ជិត​ខាង​ថៃ ​ក្នុង​លទ្ធផល ៤-៣។ ដោយ​២​ប្រកួត​ទៀត ចាញ់​ក្រុម​ខ្លាំង​អូស្ត្រាលី ​និង​ម៉ាឡេស៊ី។​

​នៅល្ងាចនេះ  ​ថាតើ​គោព្រៃកម្ពុជា​អាច​បំបាក់​សិង្ហបុរី​ ដើម្បី​យក​៣​ពិន្ទុ​បន្ថែម​ទៀត​បាន​ឬ​យ៉ាងណា​?

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា