ចិនថ្កោលទោសក្រុមបាតុករហុងកុង ដែលកើតមានអំពើហិង្សា និង​ចាត់ទុក​ថា«ជាអំពើភេរវកម្ម»
ព័ត៌មានអន្តរជាតិ
665

ប៉េកាំង៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩មុននេះបន្តិច បានឲ្យដឹងថា ប្រទេសចិនកាលពីថ្ងៃច័ន្ទ​(១២សីហា) បានថ្កោលទោស​ក្រុមបាតុករដែលមានអំពើហិង្សានៅហុងកុង ដែលបានគប់គ្រាប់បែកសាំងដាក់មន្ត្រីប៉ូលិស ហើយបានភ្ជាប់ពួកគេទៅនឹង«ភេរវកម្ម»​​។

បើតាមលោក យ៉ាងកាង អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុងនិងម៉ាកាវ បានឲ្យដឹងថា«បាតុកររ៉ាឌីកាល់របស់ហុងកុងបានប្រើឧបករណ៍គ្រោះថ្នាក់ខ្លាំងម្តងហើយម្តងទៀត ដើម្បីវាយប្រហារមន្រ្តីប៉ូលិសដែលបានបង្កើតជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងររួចទៅហើយ ហើយក៏បង្ហាញពីសញ្ញាដំបូងនៃភេរវកម្មដែលកំពុងលេចឡើង»។

គួរជម្រាបថា លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា«​ការចង់បាននេះធ្វើឲ្យប៉ះពាល់ដល់នីតិរដ្ឋនិងសណ្តាប់ធ្នាប់សង្គមរបស់ហុងកុង»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក បានកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់បានប្រឆាំងនឹងការព្រមានរបស់អាជ្ញាធរ ដើម្បីធ្វើបាតុកម្មនៅតាមដងផ្លូវនៅចុងសប្តាហ៍ទី​១០​ជាប់ៗគ្នា។

មិនតែប៉ុណ្ណោះ ប៉ូលិសហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកកាលពីថ្ងៃអាទិត្យ​ទៅលើក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់ បន្ទាប់ពីបានគប់ដបសាំងជាច្រើនគ្រាប់បានផ្ទុះឡើង នៅតំបន់ Wan Chai ខណៈការប៉ះទង្គិចគ្នា​អស់រយៈពេល​១០​សប្តាហ៍ជាប់ៗគ្នា។​

ប៉ុន្តែលោក Yang បានផ្តោតលើអាកប្បកិរិយាហិង្សារបស់ «ជនជាតិភាគតិចតូច» ដែលលោកបានថ្កោលទោសថាជា«បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយចំពោះភាពរុងរឿងនិងស្ថេរភាពរបស់ហុងកុង»៕

ប្រភព៖ Channel News Asia