រថយន្តដឹកម៉ាស៊ីនច្រូតស្រូវមួយគ្រឿង វ៉ាជែងធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ របួសធ្ងន់ស្រាល២នាក់
ព័ត៌មាន
583

ព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ដឹកម៉ាស៊ីនច្រូតស្រូវ បើកបរក្នុងល្បឿនលឿន ធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើងតែម្តង និងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងម្នាក់ទៀតរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លើផ្លូវខេត្ត ខាងលិចភូមិថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ 3B-1581 ដឹកម៉ាស៊ីនច្រូតស្រូវ បើកបរពីលិចទៅកើត បានវ៉ាជែងក្នុងល្បឿនលឿន ធ្លាក់ផ្លូវក្រទ្បាប់តែម្តង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕