បុរសជើងខ្លាំង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការប្រើហិង្សាវាយតប់ក្នុងប៉ុស្តិ៍នគរបាល ពេលនេះត្រូវដោះលែងវិញ ក្រោយសងសំណងទៅភាគីម្ខាងទៀត (មានវីដេអូ)
ព័ត៌មាន
5.37K

រាជធានីភ្នំពេញ ៖ ក្រោយមានករណីបុរសជើងខ្លាំងម្នាក់ ជួបគ្រោះថ្នាក់ចរចារណ៍សោះ បែរជាបង្កទៅជាហិង្សា ត្រូវបានសមត្ថកិច្ចនាំមកប៉ុស្តិ៍ទាំង២ភាគីដើម្បីសាកសួរ ស្រាប់តែបុរសចិត្តសឿងរូបនោះ យកក្រដាស់កំណត់ហេតុ របស់សមត្ថកិច្ចមកបាំងមុខ ពេលនោះ សមត្ថកិច្ចបានព្យាយាមទាញយកមកវិញ ស្រាប់តែបុរសនោះ ទាញ់ហែកចោល ធ្វើឲ្យសមត្ថកិច្ចជ្រុលដៃវាយបុរសនោះមួយដៃ ទើបបុរសនោះតបតមកវិញ ទៅមកជាមួយសមត្ថកិច្ច ដែលសង្ស័យថាជាកូនរបស់អ្នកណាម្នាក់ ទើបបានជាហ៊ានធ្វើដូចនោះ ពេលនេះសំណុំរឿងបុរសខាងលើនេះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយមានអ្នកអន្តរាគមន៍ និងបន្ទាប់ពីមានអ្នកមកធានា និងចេញសំណងទៅលើជនរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រួច។

ចំណែកការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនោះ សមត្ថកិច្ចបានចាត់ទុកថា ជារឿងបន្តិចបន្តួចដែលប៉ះទង្គិចមកលើស មត្ថកិច្ច ព្រោះតែជាតិស្រវឹងតែប៉ុណ្ណោះ ទើបសមត្ថកិច្ចលើកលែងទោសឲ្យមិនប្តឹងឲ្យវែងឆ្ងាយនោះទេ។

សូមបញ្ជាក់ថា ៖ កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហាឆ្នាំ ២០១៩ នៅចំណុច​ផ្លូវលេខ១៧៣​ មុខហាង​ម្លប់ស្វាយ៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ កើតជាហិង្សា ត្រូវបានសមត្ថកិច្ចហៅមកដោះស្រាយគ្នានៅប៉ុស្តិ៍ មានអី បុរសចិត្តខ្លាំងរូបនោះ បានយកក្រដាសកំណាត់ហេតុរបស់សមត្ថកិច្ចមកបាំង ហើយក៏ហែកចោល ទើបសមត្ថកិច្ចជ្រុលដាក់បុរសនោះមួយដៃ ធ្វើឲ្យបុរសនោះហក់មកវាយលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចម្នាក់ទៀតរបួសបែកមាត់តែម្តង ខណៈដែលសមត្ថកិច្ច៤នាក់ ចាប់សឹងតែមិនឈ្នះ ទើបសមត្ថកិច្ចសម្រេច វាយខ្នោះបញ្ជូនខ្លួនមកអធិការនគរបាលខណ្ឌចំការមនទាំងយប់តែម្តង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត Lexus RX 330 ពណ៌ខ្មៅ មួយគ្រឿងបានប៉ះគ្នាជាមួយនឹងរថយន្តម៉ាក Range Rover ពណ៌ខ្មៅដូចគ្នា នៅចំណុចទល់មុខហ្នឹងហាងម្លប់ស្វាយ ៩៩ ហើយពេលនោះរថយន្ត Range Rover មិនបានឈប់ធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុទេ ហើយក៏បើកចេញកន្លែងនោះ ធ្វើឲ្យម្ចាស់រថយន្ត Lexus ដេញតាមមកដល់ចំណុចជិតដល់ស្តុបស្ថានទូតចិន ក៏កាត់រថយន្តនោះអោយឈប់ ដើម្បីនិយាយគ្នា តែដោយ ប្រកែកគ្នាតឹងសរសៃក បុរសដែលជាអ្នកបើករថយន្ត Range Rover ក៏បានប្រើហិង្សាទៅលើមិត្តភក្កិ អ្នកបើករថយន្ត Lexus បណ្ដាលអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី ១ ចុះមកអន្តរាគមន៍។ ភ្លាមៗសមត្ថកិច្ច បានអោយភាគីម្ចាស់រថយន្តទាំង២ មកធ្វើការដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយគ្នា ។

ពេលដែលមកដល់ប៉ុស្តិ៍នគរបាល សមត្ថកិច្ចបានធ្វើការសាកសួរភាគីទាំងសងខាងដោយមិនទាន់បានដឹងអីផង សមត្ថកិច្ចសួរនាំអ្នកបើកបររថយន្ត Range Rover នោះស្រាប់ តែគេយកក្រដាស់កំណត់ហេតុ របស់សមត្ថកិច្ចមកបាំងមុខ ពេលនោះ សមត្ថកិច្ចបានព្យាយាមទាញយកមកវិញ ស្រាប់តែបុរសនោះ ទាញហែកចោល ធ្វើឲ្យបុរសនោះខឹង ហក់មកវាយលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចម្នាក់ទៀតរបួសបែកមាត់ទៀតផងដែរ ៕