Mbappe៖ វានឹងមិនដូចគ្នាទេនៅ​PSG បើគ្មាន​Neymar​

Kylian Mbappe មានក្ដីសង្ឃឹមថា មិត្តរួមក្រុម Neymar នឹងបន្ដលេងនៅ Paris Saint-Germain សម្រាប់រដូវ​ក្តៅនេះ។ ប៉ុន្ដែ​ កីឡាករប្រេស៊ីលរូបនេះ ​កំពុង​ប្រឹងប្រែងយ៉ាងណា​ដើម្បីឲ្យរូបគេអាចចាកចេញ មុនពេលទីផ្សារដោះដូរត្រូវបិទទ្វារ ខណៈដែល Real Madrid ឬ Barcelona អាចជាគោលដៅបន្ទាប់ដែលរូបគេត្រូវផ្ញើវាសនា។

Mbappe បាននិយាយថា​ «យើងនឹងព្យាយាមប្រកួតប្រជែងដោយគ្មានរូបគាត់ ប៉ុន្តែយើងនឹងមិនដាក់បន្ទុកលើខ្លួនយើង​នោះទេ​។ វានឹងពឹងផ្អែកលើអនាគតរបស់ Neymar​។​​ គ្មានគាត់ យើងនឹងមិនអាចដូចពីមុនឡើយ»៕

ប្រភព៖ Marca