ក្រោយផ្អើលបាត់ក្មេងស្រីម្នាក់ សង្ស័យត្រូវគេចាប់ជំរិតនោះ ពេលនេះសមត្ថកិច្ចរកឃើញហើយ ការពិតគឺ..
ព័ត៌មាន
10.9K

ភ្នំពេញ៖ ក្រោយមានករណីបាត់ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដោយសង្ស័យថាត្រូវគេចាប់ជំរិតនោះ ពេលនេះសមត្ថកិច្ចបានរកឃើញក្មេងស្រីខាងលើនោះហើយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ និងបានបញ្ជាក់ថា ការពិតមិនមែនជាករណីចាប់ជំរិតអ្វីនោះទេ។

សូមបញ្ជាក់ថា ក្មេងស្រីដែលបាត់នេះមានឈ្មោះ ឡេង សុភ័ក្រធីណា ភេទស្រី អាយុ ១៣ឆ្នាំ សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ រកឃើញលើរថយន្តក្រុងកាពីតូល ផ្សារអូរឫស្សី ដោយក្មេងស្រីនោះបាននិយាយថា ខ្លួនមានបំណងជិះរថយន្តដឹកអ្នកដំណើរ ទៅខេត្តសៀមរាប ដើម្បីទៅរកយាយរបស់គាត់ ដែលធ្លាប់រស់នៅជាមួយពីពេលមុន មិនត្រូវបានអ្នកណាចាប់នោះឡើយ៕