បន្ទាប់ពីបរាជ័យរបស់ក្រុមChelseaដោយលទ្ធផល ៤-០ ក្រោមថ្វីជើងក្រុមManchester United នោះ អតីតគ្រូបង្វឹកក្រុមតោខៀវនិងក្រុមបិសាចក្រហម លោក Jose Mourinho បានស្តីបន្ទោសលោក Frank Lampard ចំពោះការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលបែបនេះ ក្នុងការចាប់ផ្តើមលីគកំពូលរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅ ដោយមិនដែលដាក់កីឡាករសំខាន់៣រូបឲ្យចូលលេង ហើយបានត្រឹមអង្គុយកៅអីបម្រុង។
លោក Mourinho បានប្រាប់សារព័ត៌មាន Sky Sports ថា«អារម្មណ៍របស់ខ្ញុំបានគិតថា Chelsea ថ្ងៃនេះគេមានសមត្ថភាពអាចលេងបានលើសនេះ ខណៈដែល Marcos Alonso, N’Golo Kante និង Olivier Giroud បានត្រឹមអង្គុយបម្រុង ហើយការដែលមកលេងនៅ Old Trafford ទោះមិនមែនជាក្រុមធំមួយដែល United ប្រើដើម្បីបន្លាចគូប្រកួត ក៏នៅតែ Manchester United ដដែល»។
លោកបន្តបន្ថែមទៀតថា«វាជាប្រកួតដំបូងក្នុងដី ហើយការប្រកួតដំបូងប្រចាំរដូវកាល ដែលមនុស្សជាច្រើនចាប់អារម្មណ៍ ហើយវាជាការងារដែលលំបាកបំផុតសម្រាប់ Frank ដែលគ្រប់គ្នារំពឹងថាអ្នកឈ្នះ ប៉ុន្តែអ្នកបែរជាមិនបានឈ្នះ ហើយទៅជាចាញ់នៅជុំមុនគេបង្អស់ទៅវិញ»៕
ប្រភព៖ FoxSportAsia