អត់ចេះចប់មែនហើយ! ល្បីរឿង កក្កដា សុភណ្ឌបើកហាងលក់ខោអាវ ពេលនេះម្ចាស់ហាងពិតប្រាកដ ឡើងបកស្លាកយីហោចេញតែម្តង (មានវីដេអូ)
កម្សាន្ត
19.6K

ថ្មីៗនេះ មហាជនពិតជាបានជ្រាបពីអន្ទិតកក្កដា សុភណ្ឌ ដែលមានរឿងអាស្រូវមិនចេះចប់ មិនចេះហើយ តាមពីរឿងលាចាកសិក្ខាបទ ផងដែរ ក្រោយមកក៏បង្ហោះថា ខ្លួនបានបើកហាងលក់សម្លៀកបំពាក់មួយកន្លែង ដោយមានការសម្ភោធផងដែរ ស្រាប់តែបើកហាងមិនទាន់បានប៉ុន្មានផង ក៏ត្រូវបានម្ចាស់ហាងពិត បង្ហាញខ្លួន ទ្រាំមិនបានបញ្ចប់ហ៊ុនជាមួយអន្ទិតកក្កដា សុភណ្ឌ ហើយឡើងបកស្លាកយីហោ ចេញទាំងយប់តែម្តង ។

ក្នុងនោះ​យោងតាមគណនីFacebook ឈ្មោះ Dara Meach បានបង្ហោះវីដេអូ និងសរសេរអក្សរនៅលើបណ្តាញសង្គមថា « ចាប់ពីថ្ងៃនេះទៅ Kakada Sophorn មិនមែនជាភាគហ៊ុនរបស់ហាង យេីងខ្ញុំទេ ដូច្នេះអ្នកទាំងអស់គ្នា កុំមានការយល់ច្រលំមកលេីហាងរបស់ខ្ញុំទេ ព្រោះខាងយេីងខ្ញុំបានដកភាគហ៊ុនទៅឲគាត់វិញហេីយ និងបានបញ្ជាក់ថា ៖ ពីដំបូង Kakada Sophorn មិនមែនជាម្ចាស់ហាងរបស់ខ្ញុំទេ គាត់គ្រាន់តែជាភាគហ៊ុនដ៏តូចមួយរបស់ហាងយេីងខ្ញុំទេ សូមអគុណ សូមជួយ Share ឲមហាជនទូទៅបានដឹងផង៕