សមត្ថកិច្ចចាប់ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅស្រុងស្អាង
ព័ត៌មាន
628

កណ្តាល៖ ប្តីប្រពន្ធ២នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរ និងរក្សាទុកសារធាតុញៀន ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១១និង០០នាទី នៅចំណុច ភូមិ ក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ ចំនួន០២នាក់មាន៖

១-ឈ្មោះ ភុន កម្សត់ ហៅ ម៉ាប់ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។ ២-ឈ្មោះ អេង អៀង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ អ្នកទាំងពីរ (ត្រូវជាប្តីប្រពន្ធ) ទីលំនៅបច្ចុប្បន្នភូមិ ក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច និងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួន ។

ទូរសព្ទ័ដៃចំនួន២គ្រឿង(ម៉ាកណូគាអិនចុចពិលនិងម៉ាកអាយហ្វូនហ្វាយ ពណ៌ស )

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕