រថយន្តដឹកដីបើកបុកនិងកិនម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូវិញខ្ទេចមើលលែងយល់
ព័ត៌មាន
926

ភ្នំពេញ៖ រថយន្តដឹកដីបើកកៀ​និងបុកកិនម៉ូតូពីរនាក់ប្តីប្រពន្ធ កំពុងជិះឌុបគ្នា បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ចំណែកបុរសជាប្តីរងរបួសស្រាល រីឯម៉ូតូវិញខូចខាតទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ប្តីប្រពន្ធ២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer x ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1EZ-7079 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3D- 2236 ធ្វើដំណើរពីត្បូងទៅជើងបម្រុងបត់ឆ្វេង ក៏ជ្រុលចង្កូតទៅបុកកិនអ្នកជិះម៉ូតូពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ប្រពន្ធត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសួគា៍ ចំណែកប្តីរងរបួសស្រាល។

ភ្លាមៗអ្នកបើកបររថយន្ត បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុនគរបាលជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះទៅធ្វើការវាស់វែង នៅកន្លែងកើតហេតុ ហើយក៏បានយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕