បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ក្រោយកើតហេតុរថយន្តបានរត់គេចខ្លួនបាត់
ព័ត៌មាន
1.24K

ព្រះសីហនុ៖ (ព័ត៌បឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសភាគីម៉ូតូរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៤ល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ នៅផ្លូវជាតិលេខ៤ ចំណុចជិតផ្លូវចូលក្បាលឆាយ ។

បុរសរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខម៉ូតូភ្នំពេញ 1GD-8978 បានរងរបួសធ្ងន់ធ្ងរ ក្រោយកើតហេតុត្រូវបានរថយន្តសង្គ្រោះឯកជន(មិត្តភាព)ដឹកយកទៅសង្គ្រោះ។

ចំណែកភាគីខាងរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល ៕