ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរគ្រឿងញៀន នៅស្រុកស្អាង
ព័ត៌មាន
719

កណ្តាល៖ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅចំណុចភូមិ ព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង ១៣និង០០នាទីនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ។

ជនសង្ស័យឃាត់ខ្លួនមាន៖

១-ឈ្មោះ ទ្រី ជិនប៉ៃ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

២-ឈ្មោះ រី តូតាល់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

៣-ឈ្មោះ ថុន ណាឃីម ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិ ប៉ារ៉ែន ក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖

១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ ក្នុងនោះ ធំ ០៣កញ្ចប់ , មធ្យម ០១កញ្ចប់ , តូច ០១កញ្ចប់ និងឧបករណ៍សំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ។

២-ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក Duke សេ២០០ពណ៌សលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ ១CR-៩៧០៨ ។ (ម៉ូតូ របស់ឈ្មោះថុន ណាឃីម)

៣-កាបូប ចំនួន ០២ ក្នុងនោះកាបូបស្ពាយពណ៌ខ្មៅចំនួន០១ និងកាបូបពណ៌លឿងចំនួន ០១ ។

៤-លោហធាតុពណ៌ស(ខ្សែដៃ១ខ្សែ)ជា របស់ឈ្មោះទ្រី ជិនប៉ៃ)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕