បើស្រលាញ់ជីវិតត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! ស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែសីហាម្សិលមិញ
ព័ត៌មាន
616

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បានកើតឡើងចំនួន៥លើក បង្កឲ្យមានមនុស្សស្លាប់៣នាក់, របួសស្រាល៩នាក់ និងរបួសធ្ងន់១១នាក់។

ប្រភពដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន៨គ្រឿង, រថយន្តតូច១គ្រឿង និងរថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, និងមិនប្រកាន់ស្ដាំ។

សូមជ្រាបថា រយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩៨លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥១នាក់ របួសធ្ងន់៧៣នាក់ និងរបួសស្រាល៧៤នាក់៕